ក្រុមតោខៀវ Chelsea ត្រៀមលុយយ៉ាងច្រើនសំរាប់នាំយកកីឡាករ Lukaku

Lukaku

0

ពេលនេះក្រុម Chelsea បាននឹងកំពុងរៀបចំនៅកញ្ចប់ទឹកប្រាក់ដ៏ច្រើនក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Lukaku ពីក្រុម Everton។ បើតាមរយៈព័ត៌មានរបស់ Sky Sport Italia គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវ បានប្រាប់ទៅកាន់អ្នកគ្រាំទ្ររបស់ខ្សែប្រយុទ្ធ Belgian និងអ្នកគ្រាំទ្ររបស់ខ្លួនថា “គាត់នឹងដាក់សំណើរ ជាទឹកប្រាក់ចំនួន 88លានដុល្លារ សំរាប់ការស្នើរផ្ទេរកីឡាករ Lukaku មកកាន់ទឹកដីរបស់ខ្លួន”។

Lukaku
Lukaku

ហើយគ្រូបង្វឹករូបនេះ ក៏បានចុះហត្ថលេខាទិញយកកីឡា Michy Batshuayi ពីក្រុម Marseille ក្នុងក្របខណ្ឌរបស់បារាំងរួចហើយដែរ។

លើសពីនេះទៅទៀត រូបលោកបាននិយាយទៀតថា “ប្រសិនបើគាត់ទិញបានកីឡាករ Lukaku នោះគាត់នឹងអនុញ្ញាតអោយ កីឡាករ Diego Costa ទៅចូលរួមជាមួយក្រុមចាស់របស់ខ្លួននៅទឹកដីអេស្ប៉ាញ់វិញ”។ ចំពោះសំណើររបស់ ក្រុមតោខៀវ គឺខាងក្រុមស្ករតាំងម៉ែ Everton មិនទាន់បានឆ្លើយតបនៅឡើយទេ។

ប៉ុន្តែអ្វីដែលធ្វើ អោយមានការភ្ញាក់ផ្អើរខ្លាំង គឺក្រុម Chelsea ចង់បានកីឡាករ Lukaku ត្រលប់ទៅវិញបន្ទាប់ពីបានលក់ គាត់ចេញពីក្រុមម្តងហើយ។ គួររំលឹកផងដែរថា កីឡាករវ័យ 23ឆ្នាំ រូបនេះ ធ្លាប់រកគ្រាប់បាល់បាន 60គ្រាប់ សំរាប់រយៈពេល 4រដូវ កាលក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស។