ក្រោយពេលក្រុម 4minutes រំសាយធ្វើឱ្យអ្នកគាំទ្រតាមដានយ៉ាងខ្លាំងចំពោះក្រុមនេះ។ ដោយឡែកគេហទំព័រ Allkpop កាលពីពេល ថ្មីៗកន្លងមកផ្សាយថា នាង HyunA នឹងវិលត្រឡប់មកសម្តែងលើឆាកវិញ ក្នុងនាមជាតារាចម្រៀងទោល ។

HyunA

ផលិតកម្ម Cube Entertainment បានប្រកាសពីការត្រឡប់របស់នាង HyunA ដោយពួកគេរំពឹងថា នាងនៅតែរក្សាប្រជាប្រិយភាពដដែល ទោះបីជាក្រុម 4minute រំសាយហើយក៏ដោយ ។

HyunA

ផលិតកម្មនិយាយថា HyunA នឹងត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីនៅថ្ងៃទី១ ខែសីហា ២០១៦ នេះហើយ គឺ Album 5TH MINI ALBUM A’WESOME ។ នាងនឹងវិលមកវិញជាមួយស្តាយលេងខ្លួនរឹតតែសិចស៊ីដើម្បីបំពេញចិត្តអ្នកគាំទ្រ។

HyunA

ម៉ោះ ! កុំអោយអផ្សុក សូមទស្សនា បទចំរៀងរបស់នាងកន្លងមក។