ខ្សែបម្រើវ័យ២៩ឆ្នាំ របស់ក្រុមជំរើសជាតិអេស្ប៉ាញ និងជាកីឡការរបស់ក្រុមតោខៀវ Chelsea បាននិយាយថា “លោក Wenger គឺជាគ្រូបង្វឹកដ៏ល្អសំរាប់លោក ពីព្រោះ Arsene Wenger បានផ្តល់នៅឪកាសពិតៗ ដែលមនុស្សគ្រប់គ្នាចង់បាននឹងត្រូវការ សំរាប់រូបលោក”។ លើសពីនេះទៅទៀត កីឡាករ Fabregas ក៏ បានបន្ថែមទៀតដែរថា ”លោក Arsene Wenger បានបង្រៀនគាត់នៅពេលគាត់មានអាយុ 16ឆ្នាំ អោយក្លាយទៅជាកីឡាករដ៏ល្អ មនុស្សល្អ “ ។

Fabregas Fabregas Fabregas

ហើយ Fabregas ក៏បានចាត់ទុក Wenger គឺជាឪពុកទី២ របស់ខ្លួនផងដែរ។ កីឡាករ Fabregas បានចំណាយពេលរហូតដល់ទៅ ៨ ឆ្នាំ ជាមួយក្រុមកាំភ្លើងធំ Asernal មុននឹងគាត់ ប្តូរទៅលេងអោយក្រុមអ្នកមានបុណ្យ Barcelona។ ហើយចុងក្រោយនេះ គាត់បានផ្លាស់មកលេងនៅក្នុង ក្របខណ្ឌរបស់អង់គ្លេសវិញ ដោយលេងអោយក្រុមតោខៀវ Chelsea។ សំរាប់ការបង្ហាញខ្លួននៅក្រុមទាំង ៣នេះ គឺគាត់បង្ហាញខ្លួនបានចំនួន 549 ប្រកួត នឹងរកគ្រាប់បាល់បាន 110គ្រាប់។

Fabregas arsene-wenger

លោក Arsene Wenger