ជាការពិត មិនអាចចៀសវាងបាន ក្រោយពេលដឹងថាខ្លួនឯងមានផ្ទៃពោះ ស្ត្រីមួយចំនួនប្រហែលជា មានការខ្លាចរអារនូវរឿងរ៉ាវជាច្រើនដែលនឹងអាចកើតឡើងមកលើរូបនាង។ ជាពិសេស គឺការសម្រាល កូនតែម្តង ប៉ុន្តែ ក្នុងនាមជាស្ត្រី ពិតជា មិនអាចចៀសផុតបានឡើយ នូវការមានផ្ទៃពោះ នាងអាចនឹងមានការភ័យខ្លាចនូវការឈឺចាប់ ឬក៏គ្រោះថ្នាក់ផ្សេងៗ ។

How to Induce Labor Naturally How to Induce Labor Naturally

យ៉ាងណាមិញ ទោះបីជា មិនអាចចៀសផុត នូវការឈឺចាប់បានក្តី តែយើងអាច ជ្រើសរើសយកវិធីហាត់ប្រាណ ឬ យ៉ូហ្គា ដើម្បីកាត់ បន្ថយបាន ខ្លះដែរ ដោយបញ្ចេញចលនាដោយខ្លួនឯង ប៉ុន្តែ មិនគួរបញ្ចេញកាយវិការ ឬធ្វើអ្វីខ្លាំងពេកនោះទេ។ ការធ្វើ លំហាត់ប្រាណក្នុងកម្រិតមធ្យម ដើម្បីកាត់បន្ថយការឈឺចាប់ក្នុងពោះ ចង្កេះ និងអារម្មណ៍តានតឹង។ ជាធម្មតា ស្ត្រីមានផ្ទៃពោះ តែងតែមានអារម្មណ៍មួម៉ៅ ធុញថប់ ឬតប់ប្រមល់ជាខ្លាំង ក្នុងអំឡុងពេលនោះ។

How to Induce Labor Naturally

ដូច្នេះការជ្រើសរើសយកការហាត់ប្រាណមកបន្ធូរអារម្មណ៍ ទាំងនោះ គឺ ពិតជាល្អ និងមានប្រយោជន៍ដល់សុខភាពផងដែរ។ ម្យ៉ាងវិញទៀត វាក៏ជួយសម្រួលចលនា នឹងការត្រៀមខ្លួនរួចរាល់ នៃការបង្កើតកូនជាទីស្រលាញ់ របស់លោកអ្នក ។

How to Induce Labor Naturally

សូមទស្សនាវីដេអូខាងក្រោម ដើម្បីជាចំនេះដឹងយើងទាំងអស់គ្នា។

ប្រភព៖ YouTube Channel Diary of a Fit Mommy

ប្រភព៖ YouTube Channel steadyhealth