ខ្សែប្រយុទ្ធសញ្ជាតិស្វីស បានក្លាយទៅជាកីឡាករទី២ ដែលចុះហត្ថលេខាមកលេងអោយក្រុមបីសាចក្រហម ក្នុងរដូវក្តៅនេះ បន្ទាប់ពីការមកកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់លោក Jose Mourinho។ កីឡាករ Ibrahimovie មានអាយុ 34ឆ្នាំ ផ្លាស់ពីក្រុម PSD មកកាន់ក្រុមបិសាចក្រហមក្នុងលក្ខខណ្ឌគ្មានតំលៃ ខ្លួន។ ហើយពេលនេះ គាត់បានចូលរួមវឹកហាត់ជាមួយក្រុមថ្មីជាលើកដំបូងផងដែរ។ គោលបំណងដែល លោក Mourinho នាំយកកីឡាកររូបនេះមក គឺដោយសារចង់អោយគាត់មកជួយក្រុមអោយត្រលប់ទៅ កាន់ កំពូលរបស់ក្របខណ្ឌអង់គ្លេសវិញ។

Zlatan Ibrahimović Zlatan Ibrahimović Zlatan Ibrahimović នៅក្នុងបទសំភាសន៍មួយរបស់វ៉េបសាយរបស់ក្រុមបិសាចក្រហម អតីតកីឡាកររបស់ក្រុម Manchester លោកJi-Sung-Park  បាននិយាយថា “ខ្ញុំគិតថាក្រុមត្រូវការកីឡាករជំនាញដូចគាត់។ គាត់មានបទពិសោធន៏ច្រើន ហើយគាត់ក៏អាចបង្ហាញនៅជំនាញនេះ នៅលើវាលស្មៅផងដែរ។ គាត់ក៏អាចជួយអោយការលេងរបស់ ក្រុមមានភាពរលូន និងជួយបង្ហាត់ដល់កីឡាករក្មេងៗផងដែរ ពួកគេអាចរៀនបានច្រើនពីគាត់ និង អាចបង្ហាញនៅលើវាលស្មៅបាន។”

Zlatan Ibrahimović Zlatan Ibrahimović Zlatan Ibrahimović