តើ Lukaku អាចនឹងត្រលប់ទៅក្រុមចាស់របស់ខ្លួនដែរឬទេ?

Lukaku

0

តាមរយៈអ្នករាយការណ៍របស់ Daily Mail បានអោយដឹងថា កីឡករជំរើសជាតិ Belgian បានផ្តល់ដំណឹង ទៅអោយមិត្តរួមក្រុម នៅ Goodison Park ថារូបគាត់នឹងចាក់ចេញពីក្រុមក្នុងកំឡុងពេលដោះដូរ កីឡាករនេះ។ លើសពីនេះទៅទៀត ក្រុមតោខៀវ កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធរូបនេះផងដែរ ប៉ុន្តែ ប្រហែលជាត្រូវចំណាយទឹកប្រាក់ច្រើនប្រសិនបើចង់បានកីឡាកររូបនេះ។

Lukaku
Lukaku

តាមព័ត៌មានបានអោយដឹងថា ក្រុមតោខៀវ Chelsea បានដាក់សំណើរក្នុងការផ្ទេរកីឡាកររួចហើយ គឺ ក្នុងតំលៃខ្លួន 68លានផោន ប៉ុន្តែត្រូវបានអ្នកគ្រប់គ្រងថ្មីរបស់ក្រុមស្ករតាំងម៉ែ Everton បញ្ជាក់ថា តំលៃ ដែលអាចផ្ទេរបាន គឺ 75លានផោន។

កីឡាករវ័យ 23ឆ្នាំរូបនេះ បានបង្ហាញថារូបគេចង់ត្រលប់ទៅកាន់ក្រុមចាស់របស់ខ្លួនវិញ។ ហើយនេះក៏ជា ជាផលប៉ះពាល់មួយដែលអាចអោយកីឡាករ Diego Costa វិលត្រលប់ទៅកាន់ទឹកដីចាស់របស់ខ្លួនវិញផង ដែរ (ក្រុម Atletico Madrid)។ មិនត្រឹមតែប៉ុណ្ណោះ លោក Antonio Conte កំពុងចាប់អារម្មណ៍ក្នុងការនាំ យកកីឡាករ Alvaro Morata សំរាប់ទំរង់លេង១១នាក់ ដែលមានកីឡាករខ្សែប្រយុទ្ធ២នាក់។