អោយលុយ 65លានផោន និងខ្សែប្រយុទ្ធ សំរាប់ការផ្ទេរ Lukaku

Lukaku

0

កីឡាករខ្សែប្រយុទ្ធ Lukaku ដែលទំនងមើលទៅ អាចនឹងចាក់ចេញពីក្រុម Everton ក្នុងរដូវក្តៅនេះហើយ ដោយសារតែការចង់បានរបស់ក្រុម Chelsea ត្រូវជាក្រុមចាស់របស់គាត់ផងនោះ។ ហើយកាលពីប៉ុន្មានថ្ងៃ មុនក្រុម ការងាររបស់ KSPG TV បានចេញនៅអត្ថបទមួយរួចមកហើយ ដែលទាក់ទងនឹងការចង់បានរបស់ ក្រុម Chelsea នេះផងដែរ។

Lukaku
Lukaku

ពេលនោះ គឺក្រុមតោខៀវបានអោយតំលៃក្នុងការផ្ទេររហូតដល់ 68លានផោន ប៉ុន្តែត្រូវបានបដិសេធពីក្រុម Everton។ ហើយសំរាប់លើកនេះ ក្រុម Chelsea ដាក់ស្នើរក្នុងការផ្ទេរតែ 65លានផោនទេ ប៉ុន្តែបន្ថែមកីឡាករ Loic Remy អោយម្នាក់ទៀត។ ចំពោះសំណើរមួយនេះ នៅមិនទាន់ដឹងថាក្រុម Everton នឹងសំរេចយ៉ាងណានោះ? ពីព្រោះ Everton បាននិយាយថា គេអាច នឹង លក់ Lukaku ក្នុងតំលៃ 75លានផោន។

Loic Remy
Loic Remy