កោះសន្តិភាព គឺជាបណ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃពត៍មានដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើព័ត៌មានអនឡាញ និងកម្មវិធីកំសាន្តនានាជាច្រើនទៀត។ ដូច្នេះយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកទោលើមុខដំណែងមួយចំនួន ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព ។

១៖ បុគ្គលិកផ្នែកលក់ (៣ តំណែង )

តើលោកអ្នកជឿទេថា ស្ថាប័នមួយដំណើរការដោយគ្មាន តួនាទី ផ្នែកលក់ ? នេះពិតជាមិនមានអ្វីកើតឡើងទេ បើគ្មានបុគ្គលដ៏សំខាន់នេះ ។ បុគ្គលិកផ្នែកលក់ គឺជាបុគ្គលម្នាក់ដ៏សំខាន់បំផុត ព្រោះគាត់គឺជាអ្នកដំបូងដែលផ្តល់សេវាកម្ម ជូនអតិថិជនគ្រប់រូប សំរាប់ តម្រូវការខុសគ្នា និងការចង់បានផ្សេងៗគ្នា ។ នេះ ពិតជា មិនងាយស្រួល មែន ដូច្នេះ កោះសន្តិភាព មាន មុខដំណែងនេះ កំពុងរង់ចាំលោកអ្នក ។

តួនាទី៖

  • ស្វែងរកអតិថិជនទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម
  • ធ្វើការហៅទូរស័ព្ទ ទៅកាន់អតិថិជនថ្មីឬមានស្រាប់
  • ធ្វើការណាត់ជួប អតិថិជនដើម្បីបង្កើនការលក់
  • ផ្តល់ជូននូវដំណោះស្រាយ និងការត្អូញត្អែររបស់អតិថិជន

តម្រូវការ៖

  • ដោះស្រាយការរិះគន់ និងកែតំរូវជូនអតិថិជន
  • ធ្វើការណាត់ជួបអតិថិជនដើម្បីព្រង្រឹងការលក់ និងបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន
  • ប្រតិបត្តិការងារផ្សេងៗដែលចាត់ចែងដោយថ្នាក់ដឹកនំា
  • គ្រប់គ្រងទៅលើក្រុមផ្នែកលក់ដើម្បីសម្រេចគោលដៅកំណត់ក្នុងការលក់
  • ធ្វើបទបង្ហាញក្នុងការលក់ និងចួលរួមក្នុងការលក់
  • វិភាគ និងដោះស្រាយបញ្ហា

២៖ ប្រធានផ្នែកធនធានមនុស្ស (១ តំណែង)

តើអ្នកស្រឡាញ់នូវការដោះស្រាយជាមួយនឹងមនុស្សរឺក៏អត់ ? ស្របនឹងការធ្វើការជាមួយនឹងភាពចម្រុះនៃ មនុស្ស ដែលមាន ប្រវត្តិ និងទស្សនៈផ្សេងៗគ្នា? តើលោកអ្នក ចាប់អារម្មណ៍លើផ្នែកធនធានមនុស្ស ដែររឺទេ ? ប្រសិនបើ ដូច្នេះលោកអ្នកកំពុងមានឱកាសសំរាបប់មុខតំណែងនេះកំពុងរង់ចាំលោកអ្នកសម្រាប់នៅក្នុងស្ថាប័ន កោះសន្តិភាព។

តួនាទី៖

  • ចេះពីដំណើរការនៃការជ្រើសរើសបុគ្គលិក
  • មានលទ្ធភាពក្នុងការគ្រប់គ្រងបុគ្គលិកនៅក្នុងក្រុមហ៊ុន ជ្រើសរើសធ្វើតេស្ត និងសម្ភាសន៍
  • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាមួយបុគ្គលិក
  • គ្រប់គ្រងទៅលើការបើកប្រាក់
  • បង្កើតកាលវីភាគនិងការវាយតម្លៃការងារ រៀបចំកញ្ចប់ថវិកាក្នុងការបើកប្រាក់
  • រក្សាទិន្នន័យ និងសកម្មភាពបុគ្គលិកសម្រាប់មុខតំណែងនីមួយៗ

តម្រូវការ៖

  • មានវិញ្ញាបនប័ត្រផ្នែកគ្រប់គ្រង ធនធានមនុស្ស
  • បទពិសោធន៍ការងារនេះ យ៉ាងតិច (២ឆ្នាំ )
  • មានជំនាញទំនាក់ទំនង និង ការចរចារ
  • អាចសម្របខ្លួន ទៅក្នុងបរិស្ថានថ្មី -ល- ។

អត្ថប្រយោជន៍៖

  • ទទួលបានការបណ្ដុះបណ្ដាលផ្សេងៗ ជាច្រើន
  • ទទួលបានចំណេះដឹង និងបទពិសោធន៍ការងារ
  • ទទួលបានប្រាក់លើកទឹកចិត្ត
  • អាចក្លាយជាបុគ្គលិកពេញសិទ្ធរបស់ កោះសន្តិភាព។

បើសិនលោកអ្នកមានមានជំនាញនិងចាប់អារម្មណ៍ទៅលើតួនាទីខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប ( CV ) មកកាន់អ៊ីមែល soravy.t@kspg.co ឬការិយាល័យ កោះសន្តិភាព ផ្ទាល់ដែលមានអាសយដ្ឋាននៅអាគារ Anina នៅលើផ្លូវ ២៧១ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ០៩៨ ៥៥៥ ៦២៧