ជើងខ្លាំង ប៉ាគីអាវ គ្រោងចូលសង្វៀនម្តងទៀតខាងមុខនេះ

Pacman

0

បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ក្រោយពេលយកជ័យជំនះលើគូប្រកួតរបស់ខ្លួនកាលពី៧ខែមុន ឥលូវនេះកំពូលកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានីប៉ាគីអាវបានបង្ហើបឲ្យដឹងពីគម្រោងចូលប្រកួតម្តងទៀតនៅពេលខាងមុខ។ ជាការពិតណាស់ កីឡាករជនជាតិហ្វីលីពីនម្នាក់នេះ នឹងចូលរួមប្រកួតម្តងទៀត។ តែសំណួរគឺថា តើលោកនឹងប្រកួតជាមួយនរណា និង ប្រកួតនៅឯណា។

កាលពីថ្ងៃពុធ ទី៣ ខែសីហាកន្លងមកនេះ អ្នកគ្រប់គ្រងរបស់ ប៉ាគីអាវ លោក Michael Konez បានរាយការណ៍ប្រាប់ ទស្សនាវដ្តីឡូសអានជែលឡេស ថា ប៉ាគីអាវបានសម្រេចចិត្តឡើងសង្វៀនប្រកួតជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់អង្គការប្រដាល់ពិភពលោក លោក Jessie Vargas នៅថ្ងៃទី៥ ខែ វិច្ឆិកា ខាងមុខនេះ។

បើគិតទៅការគ្រោងទុកនេះ គឺមានរយៈពេល៧ខែបន្ទាប់ពីបានផ្តួលគូប្រកួត Timothy Bradley ហើយស្របពេលដែលលោកបានប្រកាសចូលនិវត្តន៍ឈប់ចូលប្រឡូកក្នុងការប្រកួត។ លោកបានចូលក្នុងសភាជាតិចាប់តាំងពីខែឧសភា តែលោកបានប្រកាសកាលពីខែមុនថានឹងចូលប្រកួតនៅពេលខាងមុខទោះបីជាគាត់ប្រកាសចូលនិវត្តន៍សម្រាកពីកីឡាប្រដាល់ក៏ដោយ។

Pacman
Pacman

តែនៅថ្ងៃបន្ទាប់ពីមានការប្រកាសពីសំណាក់អ្នកគ្រប់គ្រងខាងលើ អ្នកឧបត្ថម្ភរបស់ប៉ាគីអាវបានបង្ហោះក្នុង Tweeter ថា ការគ្រោងទុកចូលរួមប្រកួតរបស់កីឡាករដ៏ល្បីមួយរូបនេះ មិនមែនជាសេចក្តីសម្រេចផ្លូវការទេ លុះត្រាតែបានឆ្លងកាត់ការពិភាក្សានាពេលអាទិត្យក្រោយនៅប្រទេសហ្វីលីពីន។