ប្រសិនបើអ្នកជាមនុស្សធ្វើការឥតឈប់ឈរស្ទើរតែពេញមួយថ្ងៃ ឬក៏តាំងចិត្តធ្វើការឱ្យបានច្រើនពេញមួយសប្តាហ៍នោះ អ្នកច្បាស់ជាមានអារម្មណ៍ធុញទ្រាន់ អស់កម្លាំង និងអាចឈានដល់ធុញថប់នឹងការងារ ឬបាក់ទឹកចិត្តផងដែរ។

Stressful

ជាការពិតណាស់ អ្នកប្រាកដជាមិនអាចធ្វើការងារចប់សព្វគ្រប់ និងទាន់ពេលវេលារាល់គ្រប់ភារកិច្ច ឬគម្រោងនោះទេ ។ អ្នកត្រូវតែកំណត់ព្រំដែនការងាររបស់អ្នកឱ្យបានត្រឹមត្រូវ និងបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍ចំពោះការងាររបស់អ្នក ។ បែងចែកពេលវេលារបស់អ្នកឱ្យបានល្អរាល់អ្វីដែលអ្នកបានកំណត់ធ្វើសម្រាប់រយៈពេលមួយថ្ងៃ ឬមួយសប្តាហ៍ ជាជាងការព្យាយាមធ្វើការទាំងបង្ខំ និងបន្ទុកផ្ទួនៗ ។

Stressful

នៅពេលដែលអ្នកមានអារម្មណ៍តានតឹង ឬធុញថប់នឹងការងារ អ្នកអាចពឹងពាក់មិត្តរួមការងារឱ្យជួយ ។ ចូរកុំគិតថា វាជារឿងអាម៉ាស់នៅពេលដែលពឹងមិត្តរួមការងារឱ្យជួយ។ ប្រហែលជាអ្នកនឹងអាចស្វែងរកដំណោះស្រាយណាមួយ ឬអាចបង្ហើយការងាររបស់អ្នកបានឆាប់ជាមួយមនុស្ស២ឬច្រើននាក់ បើធៀបនឹងការធ្វើការតែម្នាក់ឯង ។ សូមកុំភ្លេចថា គ្មាននរណាម្នាក់អាចសម្រេចអ្វីៗតែម្នាក់ឯងបានឡើយ នេះហើយជាហេតុដែលមនុស្សទូទៅធ្វើការជាក្រុម ។ ក្នុងការបំបាត់ការធុញថប់នឹងការងារនេះមានវិធីជាច្រើនទៀត ដូចជា ទទួលទានដំណេកអោយបានគ្រប់គ្រាន់ ស្តាប់ចំរៀងសប្បាយៗ ធ្វើលំហាត់ប្រាណ យកពេលខ្លះសំរាក ឬក៏ទៅវិស្សមកាលតែម្តង។

Stressful

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជូយលើកទឹកចិត្តលោកអ្នកពេលមានអារម្មណ៍តានតឹងពីការងារ។

ប្រភព៖ YouTube Channel Videojug

ប្រភព៖ YouTube Channel POPSUGAR Fitness