អ្នកទាំងគ្នានៅចាំកីឡាករហែលទឹកដ៏ល្បីល្បាញម្នាក់ ដែលមានសញ្ជាតិអាមេរិច ធ្លាប់បានបំបែកកំណត់ត្រា ជាច្រើនទាក់ទងនឹងការហែលទឹកអត់? កីឡាករ Michael Phelps ដែលអាចចាត់ទុកថា ជាមនុស្ស ដ៏ពូកែម្នាក់សំរាប់វិស័យហែលទឹក ហើយក៏ជាមនុស្សម្នាក់ដែលបានទទួលលមេដាយមាសពីការហែលទឹក ក្នុងកីឡាអូឡាំពិចជាច្រើនផងដែរ។

Michael Phelps
Michael Phelps

កាលពីឆ្នាំ 2008 គាត់នេះហើយ ដែលជាអ្នកបំបែកកំណត់ត្រាទទួល បានទទួលមេដាយមាសចំនួន ៨ ពីការប្រកួតហែលទឹកក្នុងកីឡាអូឡាំពិច។ ហើយសំរាប់ពេលនេះផងដែរ គឺកីឡាករ Michael Phelps បានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ គឺលោកទទួលបានមេដាយមាសទី ២០ របស់ខ្លួន សំរាប់ការប្រកួតហែលទឹកក្នុងកីឡាអូឡាំពិច។ សំរាប់មេដាយមាសទី ២០នេះ គឺបានពីការ ហែលមេអំបៅ ចំងាយ 200ម៉ែត្រ។