មានការអះអាងថា កាហ្វេកាលណាប្រើប្រាស់ច្រើនគឺផ្តល់ផលអាក្រក់ដល់សុខភាពពោលគឺមិនដូច តែ នោះទេ ។ ប៉ុន្តែ វាជារឿងសំខាន់ដែលត្រូវស្វែងយល់ពីមូលហេតុដែលតែពិសេសតែខ្មៅផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ។

ដូចជាតែបៃតងដែរ តែខ្មៅគឺស្ថិតនៅក្នុងប្រភេទរុក្ខជាតិមានឈ្មោះតាមវិទ្យាសាស្ត្រថា sinensis camellia ។ ស្លឹករបស់វានៅពេលត្រូវបានត្រាំក្នុងទឹក វាក៏បញ្ចេញពណ៌ខ្មៅដែលអាចប្រើការជាភេសជ្ជៈបាន ។ ក្រៅពីនេះ គេអាចសម្ងួតវាឱ្យបានស្ងួតល្អដើម្បីទុកឱ្យបានយូរ ។

Black Tea

តែខ្មៅត្រូវគេរកឃើញថា ផ្ទុកសារធាតុកាហ្វេអុីនទាបបំផុត ដែលនេះផ្តល់ផលល្អខ្លាំងដល់ការចរាចររបស់ឈាម ។

Fluoride គឺជាសមាសធាតុមួយផ្សេងទៀតមាននៅក្នុងតែខ្មៅបន្ថែមលើសមាសធាតុ Flavonoids ។ សមាសធាតុនេះជួយធ្វើឱ្យល្អប្រសើរដល់សុខភាពមាត់និងឆ្អឹង ។

ខុសពីតែបៃតង តែពណ៌ខ្មៅនឹងបាត់បង់សមាសធាតុប្រឆាំងអុកស៊ីតកម្មទាំងអស់ប្រសិនជាគេយកវាទៅកែច្នៃបន្ថែមសារធាតុគីមីទុកឱ្យបានយូរ ។ ជាមួយវត្តមានយ៉ាងច្រើនលើសលប់នៃសមាសធាតុប្រឆាំងអុកស៊ីតកម្មបាននាំឱ្យតែខ្មៅមិនត្រឹមតែអាចប្រយុទ្ធប្រឆាំងនឹងបាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយទៀតផង ។

Black Tea

ដូចដែលគេបានដឹងមកហើយថា ផឹកតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួន ដូច្នេះផឹកមួយពែងក្នុងមួយថ្ងៃជួយឱ្យស្បែកមានសំណើម ។ ក្រៅពីនេះ វាជួយធ្វើឱ្យមានតុល្យភាពកម្រិតអ័រម៉ូន ទប់ស្កាត់ការកើតមានជំងឺ Stress ប្រឆាំងការរលាកជួយរក្សាផ្លូវរំលាយអាហារឱ្យបំពេញមុខងារបានត្រឹមត្រូវ ។ អត្ថប្រយោជន៍សំខាន់ចុងក្រោយរបស់តែខ្មៅគឺជួយរក្សាតុល្យភាពកម្រិតខ្លាញ់កូឡេស្តេរ៉ូល កាត់បន្ថយបានហានិភ័យកើតមានជំងឺដាច់សរសៃឈាម ៕
ដោយ ៖ ឈិត គឹមឆុន

ប្រភព៖ YouTube Channel Pastimers – World’s Best & Worst