លទ្ធផលការប្រកួតបើករដូវកាលសំរាប់យប់ថ្ងៃអាទិត្យរបស់ក្រុម Manchester United នឹង Bournemouth ត្រូវបានបញ្ចប់ក្នុងលទ្ធផល 3-1។

Bournemouth-vs-Manchester-United-Highlights

នេះជាជោគជ័យរបស់ក្រុមបីសាចក្រហមសំរាប់ ពេល បើករដូវកាល ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Bournemouth គឺរកបាននៅនាទី 69 ដោយកីឡាករ A Smith។ ចំណែក 3គ្រាប់របស់ Manchester United គឺរកបានដោយកីឡាករ Mata នៅនាទី 40, កីឡាករ Rooney នៅនាទី 59 និងកីឡាករ Ibrahimovic នៅនាទី 64។ លទ្ធផលជ័យជំនះនេះ ធ្វើអោយក្រុម Manchester United ស្ថិតនៅកំពូលតារាង EPL ដោយមាន3ពិន្ទុ និងគ្រាប់បាល់ 2គ្រាប់។ ចំណែករឿងដែលគួរអស្ចារ្យមួយទៀតនោះ គឺ៣ប្រកួតចុងក្រោយរបស់ក្រុម បីសាចក្រហម ទទួលបាន ជ័យជំនះទាំងអស់។ ហើយ៣ប្រកួតចុងក្រោយ គឺកីឡាករ Ibrahimovic អាចរកគ្រាប់បាល់បានទាំង៣ប្រកួត។

Bournemouth-vs-Manchester-United-Highlights Bournemouth-vs-Manchester-United-Highlights Bournemouth-vs-Manchester-United-Highlights Bournemouth-vs-Manchester-United-Highlights

បើយើងមកមើលការប្រកួតរបស់ក្រុមកាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool វិញ គឺមានគ្រាប់ បាល់កើតឡើងរហូតដល់ទៅ 7គ្រាប់។ ដែល ៣គ្រាប់ ជារបស់ក្រុម Arsenal នឹង ៤គ្រាប់ជារបស់ក្រុម Liverpool។ ដូច្នេះ ក្រុម Liverpool យកឈ្នះ Arsenal ក្នុងលទ្ធផល 4-3។

Arsenal-vs-Liverpool Arsenal-vs-Liverpool