មិត្តទាំងអស់គ្នាប្រាកដជាស្គាល់ និងធ្លាប់ឃើញនៅរថយន្តសង្គ្រោះបន្ទាន់ហើយ។ នៅក្នុងវីដេអូខាង ក្រោមនេះបានបង្ហាញនៅសកម្មភាពរបស់រថយន្ត ក្នុងការដឹកអ្នកជំងឺ ទៅកាន់មន្ទីពេទ្យ ក្នុងនោះ រឿងដំបូង គឺការដឹកអ្នកជំងឺមានឧបសគ្គជាច្រើន នៅតាមដល់ផ្លូវ ដែលមនុស្សជាច្រើនមិនបាន គិត ដល់អតិភាពរបស់រថយន្តសង្គ្រោះបន្ទាន់ ដែលចុងក្រោយធ្វើអោយអ្នកជំងឺមិនអាចទៅដល់មន្ទីពេទ្យ ទាន់ពេលវេលា។

Karachi-Ambulance

ចំណែកវគ្គបន្ទាប់ទៀត គឺមនុស្សគ្រប់គ្នាបានយល់ដឹង នឹងចេះយោគយល់គ្នា ដូច្នេះបានធ្វើអោយរថយន្តសង្គ្រោះបន្ទាន់ទៅដល់មន្ទីពេទ្យ ហើយអ្នកជំងឺក៏អាចជួយសង្គ្រោះបានទាន់ពេល ផងដែរ ក្នុងវីដេអូនេះ បានបង្ហាញនៅសារអប់រំជាច្រើន។ ដូច្នេះសូមចំណាយពេលបន្តិច ក្នុងការតាម ដានវិដេអូនេះទាំងអស់គ្នា…