Cristiano Ronaldo កើតនៅថ្ងៃទី05 ខែកុម្ភះ ឆ្នាំ1985 ក្នុងទីក្រុង Funchal លើកោះ Madeira របស់ប្រទេស Portugal។ គាត់កើតនៅក្នុងគ្រួសាររបស់ Maria Dolores dos Santos Aveiro នឹង Jose Dinis Aveiro។ ម្តាយរបស់គាត់ មានមុខរបស់ជាចុងភៅ និងហើយឪពុករបស់គាត់ ជាអ្នករៀបចំសួនច្បារ។ Cristiano ទទួលបានឈ្មោះមួយទៀតថា Ronaldo ដោយសារឪពុករបស់គាត់ពេញចិត្តលោកប្រធាននាធិបតី Ronald Reagan។ Ronaldo គឺជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន 4នាក់ ក្នុងនោះបងប្រុសធំមាន ឈ្មោះថា Hugo នឹងបងស្រីទាំង២នាក់ទៀតមានឈ្មោះថា Elma និង Liliana  Ronaldo នៅមានលោក យាយម្នាក់ទៀត ឈ្មោះ Cape Verde។

RonaldoRonaldo

នៅក្នុងឆ្នាំ 1995 ជាលើកទី១ ដែលកីឡាករ Ronaldo ចូលលេងអោយក្រុមបាល់ទាត់ក្នុងស្រុក ដែលមាន ឈ្មោះថា Nacional។ បន្ទាប់មកក្នុងឆ្នាំ 2001 កីឡាករ Ronal បានចុះហត្ថលេខាលេខអោយក្រុម Sporting។ គាត់គឺជាកីឡាករទីមួយរបស់ Sporting ដែលលេងអោយ ក្រុមក្រោមអាយុ 16ឆ្នាំ, 17ឆ្នាំ, 18ឆ្នាំ, កីឡការបំរុងសំរាប់ឈុតធំ និងឈុតធំ ក្នុងរដូវកាលតែមួយ។ ក្នុងរដូវក្តៅ ឆ្នាំ2003 កីឡាករ Ronaldo បានធ្វើអោយមនុស្សទាំងអស់មានការភ្ញាក់ផ្អើរទៅលើជំនាញលេងបាល់របស់គាត់ ក្នុងកំឡុង ពេលប្រកួតជាមួយក្រុម បិសាចក្រហម Manchester United។ ហេតុនេះហើយ ទើបធ្វើអោយកីឡាករ Ronaldo ទទួលការចាប់អារម្មណ៏ពិគ្រូបង្វឹកក្រុម Manchester United។ នឹងត្រូវបាននាំមកលេងអោយ ក្រុម Manchester United ក្នុងឆ្នាំ 2003 ក្នុងតំលៃខ្លួន 12លានផោន។ Ronaldo គឺជាកីឡាករ Portugal ទី១ ដែលមកលេងក្នុងក្របខណ្ឌអង់គ្លេស ហើយគាត់ក៏ទទួលបានអាវលេខ 7 សំរាប់ពាក់ផងដែរ។ គាត់ ចូលលេងអោយក្រុម Manchester United ក្នុងនាទី 60 ពេលប្រកួតជាមួយ Bolton នឹងយកឈ្នះក្នុង លទ្ធផល 4-0។

Ronaldo

គាត់រកបានគ្រាប់ទីមួយដោយការស៊ុតបាល់ Free Kick យកឈ្នះលើ3-0 លើក្រុម Portsmouth ក្នុងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ2003។ Ronaldo គឺជាកីឡាករមួយរូបដែលស៊ុតចូលគ្រាប់ទី1000 អោយក្រុមបីសាចក្រហម Manchester United ក្នុងក្របខណ្ឌអង់គ្លេស។ គាត់ស៊ុតបញ្ចូលបាន 10គ្រាប់ ការប្រកួតទាំងអស់ និងត្រូវបានបោះឆ្នោតអោយឈ្នះតំណែងជាកីឡការវ័យក្មេង ដែលលេង ល្អក្នុងឆ្នាំ 2005។ Ronaldo ទាត់បញ្ចូលបាន ៣គ្រាប់ នៅពេលដែលបីសាចក្រហមយកឈ្នះក្រុម Wigan ដោយលទ្ធផល 4-0 ក្នុងពានរង្វាន់ League Cup វគ្គផ្តាច់ព្រ័ត្រ ហើយក៏ជាពានរង្វាន់ទី២របស់គាត់ ក្នុងពេលលេងជាមួយបីសាចក្រហមផងដែរ។

Ronaldo

នៅក្នុងឆ្នាំ2006-2007 គាត់ស៊ុតបញ្ចុលទីបាន 20គ្រាប់ ជាលើកទី១ ហើយជួយក្រុមអោយទទួលបានពានរង្វាន់ EPLផងដែរ។ នៅថ្ងៃទី 19 ខែមិនា ឆ្នាំ 2008 គឺជាថ្ងៃទី១ ដែល Ronaldo ដើរតួជាប្រធានក្រុមក្នុងការប្រកួតជាមួយ Bolton ហើយស៊ុតបញ្ចូលទី ២ គ្រាប់ យកឈ្នះក្នុងលទ្ធផល 2-0។ គាត់ក៏រកបានគ្រាប់ទី ១០០ និង ១០១ ក្នុងការប្រកួតជាមួយ Stock City ដោយយកឈ្នះ 5-0 ប៉ុន្តែអ្វីដែលពិសេស គឺទាំង២គ្រាប់នេះ ជាការស៊ុតបាល់ Free Kick។ នៅឆ្នាំ 2009 ក្រុមបីសាចក្រហមបានសំរេចចិត្តលក់ Ronaldo ទៅអោយក្រុម Real Madrid ក្នុងតំលៃ 80លានផោន ជាមួយនឹងកុងត្រារយៈពេល ៦ឆ្នាំ។ តំលៃ 80លានផោន បានធ្វើអោយ Ronalda ក្លាយទៅជាកីឡាករ ដែលមានតំលៃខ្លួនថ្លៃជាងគេក្នុងប្រវត្តិបាល់ទាត់។

Ronaldo Ronaldo Ronaldo បានរកបានគ្រាប់ទីមួយរបស់ខ្លួនដោយការស៊ុតបាល់ពិន័យ 11ម៉ែត្រ បន្ទាប់ពិផ្ទេរទៅលេង អោយក្រុម Real បានតែមួយសប្តាហ៍ប៉ុណ្ណោះ។ នៅក្នុងឆ្នាំ 2010 Ronaldo ក៏បានពាក់អាវលេខ 7 របស់ ក្រុម Real Madrid បន្ទាប់កាលចាក់ចេញរបស់ Raul Gonzale។ នៅក្នុងឆ្នាំនេះដដែល គាត់បានសរសេរ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ថា “គាត់បានខ្លាចទៅជាឪពុករបស់ក្មេងប្រុសម្នាក់ ដែលមាន ឈ្មោះថា Cristiano Ronaldo Junior “។

Ronaldo Ronaldo ភាពជោគជោយរបស់ Ronaldo នៅតែមានជាបន្តបន្ទាប់ទៀត ដូចជា៖
– ក្នុងរដូវកាល 2010-2011 គាត់ស៊ុតបញ្ចូលទីបាន 41គ្រាប់ក្នុងក្របខណ្ឌ La Liga Spain
– ក្នុង ថ្ងៃទី11 ខែសីហា ឆ្នាំ 2011 គាត់រកបានគ្រាប់ទី 100របស់ខ្លួននៅក្នុងក្រុម Real Madrid ក្នុងការប្រកួតជាមួយ Barcelona។
– នៅថ្ងៃទី 27 ខែសីហា ឆ្នាំ2011 ដដែល គាត់បានស៊ុតបញ្ចូលបាន 3គ្រាប់ ក្នុងការយកឈ្នះ 6-0 ទៅលើក្រុម Real Zaragoza។