ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន Champion League ជើងទីមួយនៅវេលាម៉ោង 1:45នាទី រំលងអាធ្រាតយប់នេះ ។ ចំពោះក្រុមមេឃខៀវ Man City បានត្រៀមខ្លួនជាស្រេច បើកទ្វារផ្ទះស្វាគមន៍ក្រុម Real Madrid ហើយខ្លួនក៏បានប្រកាស អំពីកីឡាករសំខាន់គឺ  Yaya Toure ត្រូវអវត្តមានសំរាប់ប្រកួតនេះ។ គួរបញ្ជាក់ផងដែរថា ក្រុម Man City ឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត Champion League ជាលើកដំបូងរបសខ្លួនក្រោយពីបានទំលាក់ក្រុម PSG របស់បារាំង ។

Manchester City beat PSG in the last round
Manchester City beat PSG in the last round

ដូច្នេះហើយថាតើ Man City អាចយកឈ្នះ Real Madrid បានអត់យប់នេះ ? ដែលខណៈការប្រកួតនេះ Ronaldo និង Benzema បានជាពីរបួសអាចចូលរួមប្រកួតបានវិញផងដែរ ។

Real will be hoping that Cristiano Ronaldo will be able to shake off his injury
Real will be hoping that Cristiano Ronaldo will be able to shake off his injury
Ronaldo & Benzema
Ronaldo & Benzema

5 ប្រកួតចុងក្រោយរបស់ Man City គឺ ឈ្នះ 4 និង ស្មើរ 1ប្រកួត ចំណែកក្រុម Real Madrid វិញគឺ ឈ្នះទាំង 5 ប្រកួតចុងក្រោយ ។

Manchester City beat PSG in the last round 01
Manchester City beat PSG in the last round 01

ការទស្សន៍ទាយជាសកលក៍បានបង្ហាញថាក្រុម Man City ប្រហែលជាមិនអាចយកឈ្នះទៅលើក្រុម Real Madrid បានឡើយ។ ចុះមតិរបស់អ្នកទាំងអស់គ្នាវិញគិតបែបណាចំពោះលទ្ធផលយប់នេះ ?

វីដេអូការប្រកួតចុងក្រោយរបស់ ក្រុម Man City vs PSG

វីដេអូការប្រកួតចុងក្រោយរបស់ ក្រុម Real Madrid vs Rayo