ប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកដូងខ្ចីទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់មនុស្សស្ទើរគ្រប់វ័យ ។ វាត្រូវបានគេនិយាយថា មានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាប់ចាប់ពី ផ្តល់ជាតិទឹកដែលបាត់បង់ បង្កើនការរំលាយអាហារ និងជួយសម្រកទម្ងន់ជាដើម ។ ដោយមានកាឡូរីត្រឹម៥០ក្នុងមួយពែង ដូច្នេះគេមិនគួរមើលរំលងភេសជ្ជៈបង្កើនថាមពលពីធម្មជាតិនេះទេ ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ផ្សេងទៀតដែលបានមកពីការទទួលទានទឹកដូង ៖

coconut-1

១-ផ្តល់អត្ថប្រយោជន៍ជាអាហារូបត្ថម្ភដល់រាងកាយ ៖ ជាធម្មជាតិរបស់ទឹកដូងគឺមានសារធាតុកាបូអុីដ្រាតក៏ដូចជា សារធាតុស្ករកម្រិតទាបខណៈ សារធាតុខ្លាញ់សេរីគឺមាន ៩៩ភាគរយ ។ វាមានតុល្យភាពធម្មជាតិនៃសូដ្យូម កាល់ស្យូមនិងម៉ាញេស្យូម ។ លើសពីនេះទៀត ទឹកដូងផ្ទុកទៅដោយរ៉ែប៉ូតាស្យូមក្នុងបរិមាណដ៏ធំ ។ ប៉ូតាស្យូមមានប្រសិទ្ធភាពជួយរក្សាឱ្យដំណើរលោតរបស់បេះដូងមានភាពទៀងទាត់និងត្រឹមត្រូវ ហើយក្នុងនាមជាភេសជ្ជៈបំពេញជាតិទឹកដែលបាត់បង់ ទឹកដូងខ្ចីបានជួយឱ្យសាច់ដុំ បណ្តាសរសៃប្រសាទ និងតម្រងនោមមានដំណើរការល្អ ។

យោងតាមទិន្នន័យអាហារូបត្ថម្ភរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកឱ្យដឹងថា ក្នុងទឹកដូងមួយផ្លែមានផ្ទុកសារធាតុរ៉ែប៉ូតាស្យូមប្រហែលជា៥១៥មីល្លីក្រាមពោលគឺប្រហែល២២ភាគរយ ច្រើនជាងចេកមួយផ្លែដែលមានប៉ូតាស្យូម៤២២មីល្លីក្រាម ។

២-ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ៖ ដោយវត្តមានអាស៊ីតឡូរិចនាំឱ្យការទទួលទានទឹកដូងអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយដ្បិតអាស៊ីតឡូរិចមានកម្លាំងប្រឆាំងវីរុស បាក់តេរី និងពពួកផ្សិត ។ ជាមួយលក្ខណសម្បត្តិទាំងនេះនាំឱ្យការទទួលទានទឹកដូងគឺអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយក៏ដូចការប្រយុទ្ធប្រឆាំងនឹងជំងឺប៉េស
និងជំងឺគ្រុនក្តៅ ។

៣-ជួយបង្គ្រប់ជាតិទឹកដែលបាត់បង់ ៖ ទឹកដូងមានសមត្ថភាពស្ដារឡើងវិញនូវវត្ថុរាវរបស់រាងកាយដែលបាត់បង់ ។ រាប់សតវត្សមកហើយ វាត្រូវបានគេប្រើជាភេសជ្ជៈអូរ៉ាលីតធម្មជាតិ ។ ចូរបំភ្លេចចោលនូវបណ្តាភេសជ្ជៈ ប៉ូវកម្លាំងដែលផ្អែមដោយស្ករ ហើយជំនួសមកវិញនូវទឹកដូងខ្ចីដែលមានគុណប្រយោជន៍ជាអាហារូបត្ថម្ភដល់រាងកាយ ។ វាជាជម្រើសនៃភេសជ្ជៈធម្មជាតិដ៏សមស្របដែលអាចជំនួសបណ្តាភេសជ្ជៈមានកាឡូរីខ្ពស់ ។

ទឹកដូងខ្ចីផ្ទុកទៅដោយសារធាតុស្ករកើតពីធម្មជាតិក្នុងចំនួនមួយដែលរាងកាយងាយស្រួលក្នុងការស្រូបយក ។ អ្នកដែលមានជំងឺរាករូស និងការខ្វះជាតិទឹកអាចផឹកទឹកដូងខ្ចីបានដោយដាក់អំបិលតិចតួច ។

៤-ការពារប្រឆាំងនឹងការរលាកផ្លូវទឹកនោមៈ ដោយសារតែទឹកដូងគឺជាភេសជ្ជៈដែលបង្កើនការផលិតទឹកនោម ដូច្នេះវាជួយគ្រប់គ្រងលំហូរទឹកនោមដោយបង្កើនការបត់ជើងតូច ។  ដោយមូលហេតុនេះ នាំឱ្យវាក្លាយជាភ្នាក់ងារជួយសម្អាតផ្លូវទឹកនោម ទប់ស្កាត់បាននូវការរលាក ៕

មិនត្រឹមតែអាចជួយរំលាយអាហារនោះទេផ្លែដូងក៏អាចយកមកធ្វើជាទឹកដោះគោផងដែរ ចូលមើលវីដេអូទាំងអស់គ្នា!