Ads-Banner-By-Post-Angkor Beauty

ញ៉ាំបង្អែមគឺជាមូលហេតុធ្វើឲ្យអ្នកដែលមានរាងកាយធាត់ ពិបាកក្នុងការគ្រប់គ្រងទម្ងន់ ។ តែបើអ្នកយល់អំពីរបបអាហារ ត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ នឹងជួយរក្សាស្ថេរភាពនៃទម្ងន់ ។ អាហារដែលមានជាតិផ្អែម ស្ករច្រើន តែងតែមានក្លិនក្រអូប ជក់ចិត្តធ្វើឲ្យយើងចង់តែញ៉ាំ ។ តើធ្វើដូចម្ដេច ទើបជួយអ្នកដែលញៀនអាហារផ្អែម អាចសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ។

Angkor Beauty 021. ទទួលទានអាហារពេលព្រឹកដែលសម្បូរជាតិប្រូតេអីន

ជាតិប្រូតេអ៊ីនមានក្នុងយ៉ាអួ សណ្ដែក ស៊ុត ឈីស វាផ្ទុកជាតិខ្លាញ់តិច មានសមត្ថភាពកាត់បន្ថយដំណើរការបង្កើតអ័រម៉ូន ដែលជំរុញចំណង់អាហារកើតឡើង ។ ដូច្នះវិធីមួយដើម្បីទទួលបានរាងស្អាត តូចស្លីម គួរតែផ្លាស់ប្ដូរទម្លាប់ញ៉ាំបង្អែម ទៅជាញ៉ាំស៊ុតស្ងោរជាមួយនឹងយ៉ាអួគឺល្អបំផុត ។

Angkor Beauty 02

2. ចែកពេលញ៉ាំជាចំណែកតូចៗ

ប្រសិនបើអនុវត្តន៍ម៉តចត់ក្នុងការតមអាហារ នឹងធ្វើឲ្យចំណង់ឃ្លានបង្អែមកាន់តែខ្លាំងឡើង។ ល្អបំផុតគឺចែកជា ៥ ពេលក្នុង មួយថ្ងៃ កាត់បន្ថយពេលទទួលទានអាហារធម្មតាទាំង៣ពេល និង ញុំា២ពេលបន្ថែមតិចៗទៀត ។ បរិភោគបែបនេះអាចធ្វើឲ្យអ្នកឆ្អែតបានយូរ តុល្យភាពបានចំនួនស្ករក្នុងឈាម កាត់បន្ថយបានចំណង់ឃ្លានបង្អែម ។

Angkor Beauty 02

3. គេងឲ្យបានច្រើន

អ្នកអាចកាត់បន្ថយបានចំណង់ឃ្លានអាហារផ្អែមដោយវិធីគេង ដើម្បីតុល្យភាពអ័រមូនក្នុងរាងកាយ។ ប្រសិនបើអ្នកគេងមិន គ្រប់ ៧ម៉ោងក្នុងមួយថ្ងៃ អ្នកនឹងមានចំណង់ឃ្លានអាហារផ្អែមច្រើនជាង 45% ។ ត្រូវគេងគ្រប់ដំណេក ត្រូវម៉ោងកំណត់ហើយភ្ញាក់ឡើងយឺតជាងធម្មតា ធ្វើឲ្យអ្នកបាត់បង់ចំណង់ឃ្លានអាហារផ្អែម។ ជួយឲ្យអ្នកបាត់អារម្មណ៍ហាត់នឿយ បន្ថែមថាមពល ទប់ទល់បានចំណង់អាហារគ្រប់យ៉ាង ។Angkor Beauty 02

4. ញ៉ាំគ្រឿងទេសច្រើនប្រភេទ

ញ៉ាំគ្រឿងទេសដែលមានជាតិក្ដៅឲ្យបានច្រើនដូចជា ឈើអែម ឬ ខ្ញី ព្រោះតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថាញ៉ាំគ្រឿងហិល ធ្វើឲ្យជាតិក្ដៅរបស់វាអាចជំនួយការសម្រកទម្ងន់បាន យើងអាចបន្ថែម ទឹកខ្មេះ សម្បកក្រូចឆ្មារ សម្បកក្រូចពោធិ៍សាត់ ដើម្បីទប់ស្កាត់ជាតិក្តៅខ្លាំងរបស់ខ្ញី ។ ពេលញ៉ាំកាហ្វេ គប្បីកុំថែមស្ករ ថែមម្សៅឈើអែមបន្តិចល្អជាង ។Angkor Beauty 02

5. ហាត់ប្រាណទៀងទាត់

តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ អ្នកកាន់តែអង្គុយច្រើនកាន់តែឃ្លានអាហារផ្អែមច្រើនថែមទៀត ទោះបីពេលដែលរាងកាយមិនបានខ្វះជាតិកាឡូរី ។ ដូច្នះគួរហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះជំនួយដល់ការរំលាយអាហារបានល្អ និងកាត់បន្ថយជាតិខ្លាញ់អាក្រក់ ថែមទាំងបំបាត់ការឃ្លានទៀតផង ជាពិសេស ប្រសិនបើអ្នកជាមេផ្ទះអ្នកអាចជំនួសការហាត់ប្រាណដោយរៀបចំផ្ទះ វាក៏អាចជួយកាត់បន្ថយបានច្រើនកាឡូរី និងសម្រកទម្ងន់បានល្អបំផុត ។

Angkor Beauty 02

6. ផឹកទឹកឲ្យបានច្រើន

ប្រសិនបើអ្នកមានអារម្មណ៍ថាឃ្លានបង្អែមហួសការទ្រាំ អ្នកអាចផឹកទឹកមួយកែវ និងញ៉ាំបន្លែ ផ្លែឈើ ប្រភេទដែលមានជាតិទឹកច្រើន ដើម្បីជួយផ្គត់ផ្គង់ច្រើន vitamin និង ជាតិផ្អែមតិច ធ្វើឲ្យអ្នកជៀសផុតពីអារម្មណ៍ឃ្លានបង្អែម។Angkor Beauty 02

ដើម្បីសម្រកទម្ងន់ដោយសុវត្ថិភាព អ្នកគប្បីរក្សារបបអាហារយ៉ាងម៉តចត់តាមបែបវិទ្យាសាស្ត្រ ផ្គត់ផ្គង់គ្រប់គ្រាន់សារជាតិចិញ្ចឹមដែលសំខាន់ដូចជាញ៉ាំច្រើនបន្លែខៀវ ផ្លែឈើស្រស់។ ហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីបង្កើនសុខភាពរឹងមាំ រាងកាយស្រស់ស្អាត។ ទន្ទឹមនឹងនោះ អ្នកគួរបន្ថែមនូវផលិតផលអាហារបំប៉ន ជំនួយការសម្រកទម្ងន់ផងដែរ។

Angkor Beauty 02
Green Coffee Bean ស្រង់ចេញពីឳសធម្មជាតិ 100% ដូចជា៖ កាហ្វេបៃតង cellulose capsules, rice shell, silica… ផលិតផលមានប្រយោជន៍រំលាយជាតិខ្លាញ់ កំចាត់ជាតិពុល ការពារការស្រូបយកជាតិខ្លាញ់ យ៉ាងមានប្រសិទ្ធភាព កាត់បន្ថយចំណង់ឃ្លានបង្អែម គ្រប់គ្រងចំនួនកាឡូរី ជំនួយការសម្រកទម្ងន់ល្អបំផុត ។ ជាពិសេសមិនមានផលប៉ះពាល់ដល់សុខភាពឡើយ។ Green Coffee Bean ជួយអ្នកឲ្យមានសម្រស់ស្រស់ស្អាតជាមួយនឹងស្បែកសម៉ដ្ឋរលោងទៀតផង។
ផលិតផលនេះជំនួយការសម្រកទម្ងន់តាមយន្តការធម្មជាតិ មិនធ្វើឲ្យវិលមុខឬហត់នឿយឡើយ។ ជាពិសេសមិនឡើងទម្ងន់ក្រោយពេលបញ្ឈប់ការប្រើប្រាស់។

contact-angkor-beauty