នេះ នៅវេលាម៉ោង7ល្ងាច គឺជាការប្រកួតលក្ខណៈមិត្តភាពរបស់ក្រុមជំរើសជាតិកម្ពុជា និងក្រុមជំរើស ជាហុងកុង។ ដែលជើងទី១ ធ្វើឡើងនៅទឹកដីហុងកុង និងជើងទី២ គឺប្រកួតនៅក្នុងទឹកដីកម្ពុជាម្តង។ សំរាប់ការប្រកួតនេះ ផងដែរ គឺជាការប្រកួតមិត្តភាពកំដៅសាច់ដុំ មុននឹងឈ្លានចូលដល់ការប្រកួត AFF Suzaki Cup សំរាប់ឆ្នាំ2016 ដែលប្រទេសកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ។ មុននឹងឈានដ៏ការប្រកួត ក្រុមការងារ KPSG.TV នឹងលើកយកនៅពត៌មានមួយចំនួនរបស់ក្រុមទាំង២មកបង្ហាញមិត្តទាំងអស់គ្នា អោយបានដឹង។

Cambodia

១. ក្រុមកម្ពុជា
ក្រុមជំរើសជាតិកម្ពុជា ដែលកំពុងមានការរីកចំរើនលើវិស័យកីឡាបាល់ទាត់ ហើយក៏ទើបតែទទួលបាន ជ័យជំនះ លើក្រុមសឹង្ហបុរី ក្នុងការប្រកួតមិត្តភាពនាពេលកន្លងមក។ ក្រុមនេះ គឺដឹកនាំដោយលោក Lee Tae Hoon ហើយគាត់បានជ្រើសរើសយកកីឡាករចំនួន ២៤រូប ពិក្លឹបចំនួន៦ ក្នុងក្របខណ្ឌកំពូលរបស់ កម្ពុជា ដើម្បីហ្វឹកហាត់ ត្រៀមប្រកួតជាមួយក្រុមហុងកុង។ ក្នុងនោះកីឡាករដែលអាចជា Key Player សំរាប់យប់នេះរួមមាន ចាន់ វឌ្ឍនាការ និងកែវ សុខផេង។ សំរាប់៥ប្រកួតចុងក្រោយគឺក្រុមជំរើសជាតិ កម្ពុជាឈ្នះ ២ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត។

២. ក្រុមហុងកុង
ក្រុមជំរើសជាតិហុងកុង ក៏ជាក្រុមដ៏ខ្លាំងមួយផងដែរ ដោយឈរនៅចំណាត់ថ្នាក់លេង 147 ក្នុងលេខរៀង បាល់ទាត់ពិភពលោក។ ក្រុមជំរើសជាតិហុងកុង គឺដឹកនាំដោយលោក Kim Pan-gon ដែលជាអតិតកីឡា កររួមជាតិ និងធ្លាប់លេងជាមួយ លោក Lee Tae Hoon។ ក្នុងនោះលោក បានកោះហៅកីឡាកររបស់ លោកមកចូលរួមហ្វឹកហាត់ក្នុងការប្រកួតជាមួយប្រទេសកម្ពុជាតាំងពិថ្ងៃទី 29 ខែសីហា។ សំរាប់កីឡាករ Key Player ២រូបរបស់ក្រុមហុងកុង រួមាន Jaimes Mckee និង Manoel Santons ដែលសុធតែជាកីឡាករ កូនកាត់ចូលសញ្ជាត់ហុងកុងទាំងអស់។ ហើយចំនុចខ្លាំងរបស់ក្រុមនេះ គឺសំបូរទៅដោយកីឡាករកូន កាត់។ សំរាប់ការប្រកួត៤ប្រកួតចុងក្រោយ គឺឈ្នះ២ ចាញ់១ និងស្មើ១។

Hong Kong

សំរាប់ការប្រកួតថ្ងៃនេះ គឺក្រុមជំរើសជាតិកម្ពុជាអាចនឹងពិបាកច្រើនពិព្រោះកីឡាករចាញ់ប្រៀបគេ ច្រើន ហើយណាមួយប្រកួតក្នុងទឹកដីហុងកុងផងដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ប្រជាជនកម្ពុជានៅតែ ស្រឡាញ់ នឹងគ្រាំទ្រពួកគាត់ជានិច្ច។