លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិក កាលពីពេល ថ្មីៗកន្លងមកបានចុះហត្ថលេខាលើសេចក្តីប្រកាសពង្រីកតំបន់អភិរក្សសមុទ្រនៅខាងក្រៅឆ្នេរមួយរបស់រដ្ឋហាវ៉ៃ និងលើកកម្ពស់ជាតំបន់អភិរក្សក្នុងសមុទ្រឈ្មោះ «Papahanaumokuakea» ឱ្យក្លាយជាឧទ្យានជាតិស្របតាមច្បាប់របស់អាមេរិក ។ ចាត់ទុកថានោះជាតំបន់អភិរក្សផ្នែកសមុទ្រដ៏ធំបំផុតនៅលើពិភពលោក ព្រោះវាធំជាងរដ្ឋកាលីហ្វ៊័នីញ៉ាដល់ទៅ៤ដង និងប្រហែល២ដងបើប្រៀបធៀបទៅនឹងរដ្ឋតិចសាស់ ។

Papahanaumokuakea

សារព័ត៌មានបរទេសផ្សាយថាបរិវេណនោះមានប្រជុំផ្កាថ្មស្ថិតក្នុងសភាពពេញលេញ មានវ័យចំណាស់ជាង៤០០០ឆ្នាំ និងមានសត្វសមុទ្រជាច្រើនប្រភេទដែលកម្រជួបប្រទះនៅដែនសមុទ្រនានានៅលើលោក ។

Papahanaumokuakea

Papahanaumokuakea

ក្រៅពីនេះបានកំណត់ជាតំបន់អភិរក្សផ្នែកសមុទ្រនៅឆ្នាំ២០០៦ ស្របនឹងអាណត្តិរបស់ប្រធានាធិបតី ចច ដាប់បលយូ ប៊ូស ហើយក្រោយមកនៅឆ្នាំ២០១០ បានចុះបញ្ជីពីអង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO) ជាបេតិកភណ្ឌពិភពលោក ។

Papahanaumokuakea

សូមទស្សនាវីដេអូដ៏ស្រស់ផូផង់នៃទេសភាពតំបន់នោះ។

ប្រភព៖ YOuTube Channel National Geographic