NBA គឺពាន់រង្វាន់បាល់បោះកំពូលរបស់សហរដ្ឋអាមេរិច។ ហើយក៏ជាកីឡាមួយប្រភេទដែលមាន ការពេញនិយមនៅក្នុងតំបន់ អ៊ឺរ៉ុបផងដែរ។ រាល់ការស៊ុតបញ្ចូលរបស់កីឡានេះ គឺបែងចែកទៅតាមចំងាយ ដែល មាន១ពិន្ទុ រហូតដល់3ពិន្ទុ។ ហើយក្នុងនោះដែរ ក៏មានក្បាច់ស៊ុតបញ្ចូលទីប្លែកៗ ជាច្រើនដែលគួរអោយ ចាប់អារម្មណ៍។

កាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងទំព័រហ្វេសប៊ុករបស់ NBA បានបង្ហោះនៅវីដេអូ ការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Shaquille O’Neal ដែលជាកីឡាករដ៏ឆ្នើមមួយរូបក្នុងវិស័យបាល់បោះ។ ក្នុងវីដេអូនោះ បង្ហាញរាល់ការស៊ុតបាល់របស់គាត់ ដែលធ្វើអោយរលំ និងបាក់បង្គោលកន្ត្រក់។ ចង់ដឹង ថាការបោះបាល់របស់ O’Neal សាហាវយ៉ាងណាសូមមើលវីដេអូខាងក្រោយ៖