នៅសល់តែមួយថ្ងៃទៀតទេ ការប្រកួតដ៏ធំក្នុងទីក្រុង Manchester នឹងត្រូវបានចាប់ផ្តើមហើយ។ ការប្រកួតនឹង សំដៅទៅលើការ ជួបគ្នារវាងក្រុមយក្សទាំង២ក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស គឺ Manchester United និង Manchester City។ ក្រុមទាំង២នេះ ធ្លាប់បានជួបគ្នារហូតដល់ទៅ 171ដង រូចមកហើយ ដែលក្នុងនោះក្រុម Manchester City ឈ្នះ 49ប្រកួត, ក្រុម Manchester United ឈ្នះ 71ប្រកួត និងស្នើរគ្នា 51ប្រកួត។ ហើយរឿងដែលគួរអោយកត់សំគាល់សំរាប់ការប្រកួតនេះផងដែរ គឺជាការប៉ះគ្នា រវាងគ្រូបង្វឹកកំពូលទាំង២ លោក Jose Mourinho និងលោក Pep Guardiola។ លើសពីនេះទៅទៀត គេចង់ដឹងថាតើខ្សែការពារ ដល់ល្អ របស់ Man City គឺកីឡាករ John Stones អាចជួយទប់ស្កាត់នៅខ្សែប្រយុទ្ធ Zlatan Ibrahimovic បានដែរ ឫទេ? សំរាប់ការ ប្រកួតរាត្រីថ្ងៃស្អែកនេះ គឺក្រុម Man City មានបញ្ហាត្រង់តំបន់ប្រយុទ្ធ ដោយសារកីឡការ Sergio Aguero ត្រូវបានជាប់ពិន័យ ដូច្នេះមិនអាចជួយក្រុមបាននោះទេ។ ចំណែកក្រុមបិសាចក្រហម Man Untied ក៏មានបញ្ហានៅត្រង់តំបន់ការពារផងដែរ ដោយសារ កីឡាករមួយចំនួនកំពុងមានរបួសផងដែរ។

Jose Mourinho and Pep Guardiola
Jose Mourinho and Pep Guardiola
John Stones & Zlatan Ibrahimovic
John Stones & Zlatan Ibrahimovic

ប៉ុន្តែសំរាប់ការវិភាគ គឺគេនៅតែជឿជាក់ទៅលើក្រុមបិសាចក្រហម Man United ជាងក្រុមមេឃខៀវ Man City។ អាស្រ័យហេតុនេះ សូមកុំភ្លេចចាំមើលទាំងអស់គ្នាថាតើ Man United ឫ Man City ជាអ្នកទទួលបាន ជ័យជំនះ?