សម្រាប់តំបន់ទេសចរណ៍ ល្បីៗជាច្រើន និងតំបន់បេតិកភណ្ឌពិភពលោក គឺតែងតែមានគេហទំព័រផ្ទាល់ប្រចាំតំបន់ទាំងនោះ ដើម្បីផ្សព្វផ្សាយពីវិសាលភាពនៃតំបន់ទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក។

Angkor Wat

ដូចគ្នានោះដែរអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រង អភិរក្ស និងរៀបចំតំបន់អង្គរដ៏ល្បីល្បាញ ក៏គ្រោងរៀបចំបង្កើតគេហទំព័រ www.angkor.com.kh សម្រាប់ផ្តល់ព័ត៌មានទូលំទូលាយអំពីសក្តានុពលវិស័យទេសចរណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិបានដឹងពីតំបន់អង្គរ ។

Angkor Wat

គោលបំណងនៃការរៀបចំគេហទំព័រ www.angkor.com.kh គឺដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ភ្ញៀវទេសចរទាក់ទងនឹងព័ត៌មានសំខាន់លើផ្នែកទេសចរណ៍ក្នុងតំបន់ឧទ្យានអង្គរ ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក និងជាកន្លែងកម្សាន្តប្រកបដោយសក្តានុពល ផ្សេងៗទៀតក្នុងខេត្តសៀមរាប។

Siem Reap Food

Angkor Wat

គេហទំព័រនេះ ក៏ជួយសម្រួលផងដែរដើម្បីឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឈ្វេងយល់ព័ត៌មានជាមុនអំពីទីតាំងភូមិសាស្ត្រ ប្រាង្គប្រាសាទ ការកក់សំបុត្រ ការពិនិត្យមើលពីតម្លៃសំបុត្រក្នុងការទស្សនានៅក្នុងតំបន់ឧទ្យានអង្គរ សហគមន៍ ទំនៀមទម្លាប់អ្នកស្រុក រួមទាំងប្រវត្តិសាស្ត្រ សេវាកម្មដឹកជញ្ជូន និងអាកាសធាតុជាដើម ។

Angkor Wat

ប្រភព៖ YouTube Channel Travel Inc