តាមការស្រាវជ្រាវរកឃើញថា ដោយមានសារធាតុចិញ្ចឹមដ៏ច្រើនលើសលប់នាំឱ្យប៉ោមក្លាយជាផ្លែឈើដែលមានគុណសម្បត្តិពិសេសជាងផ្លែឈើផ្សេងៗ និងក្លាយជាជម្រើសល្អមួយសម្រាប់អ្នកចង់បានសុខភាពល្អពីការទទួលទានផ្លែឈើស្រស់។

red-apples-1

អត្ថប្រយោជន៍របស់ផ្លែប៉ោមមាន ៖
១-ជួយដល់សុខភាពបេះដូង ៖ ប៉ោមជាប្រភពដ៏សម្បូរបែបនៃសមាសធាតុគីមីពីធម្មជាតិដែលក្នុងនោះមានដូចជា quercetin , catechin , phloridzin និងអាស៊ីត chlorogenic ។ បណ្តាសារធាតុគីមីកើតពីធម្មជាតិទាំងនេះជួយការពារប្រព័ន្ធបេះដូង(បេះដូង ឈាម និងសរសៃឈាម)ពីការបំផ្លាញទាក់ទងនឹងអុកស៊ីសែន ។ បន្ថែមពីនេះទៀត សារធាតុសរសៃដ៏សម្បូរបែបរបស់វា បានជួយរក្សាកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ឱ្យនៅទាប ។ បុគ្គលដែលទទួលទានប៉ោម២ផ្លែក្នុងមួយថ្ងៃអាចបញ្ចុះខ្លាញ់នេះបាន១៦ភាគរយ ។

២-ទប់ស្កាត់ជំងឺវង្វេងវង្វាន់ បាត់ការចងចាំ ៖ ការសិក្សាពិសោធន៍ដោយសាកលវិទ្យាល័យ Cornell University ទៅលើសត្វកណ្តុរបានរកឃើញថា សមាសធាតុ quercetin ក្នុងផ្លែប៉ោមជួយការពារបណ្តាកោសិការខួរក្បាលពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ។

៣-ទប់ស្កាត់មហារីកសួត ៖ យោងលទ្ធផលនៃការពិសោធលើមនុស្ស១ម៉ឺននាក់បង្ហាញថា អ្នកដែលនិយមទទួលទានផ្លែប៉ោម ឃើញថា ហានិភ័យកើតមហារីកសួតរបស់ពួកគេអាចកាត់បន្ថយបាន៥០ភាគរយ ។ អ្នកស្រាវជ្រាវជឿថា មានប្រសិទ្ធភាពបែបនេះក៏ព្រោះ ប៉ោមសម្បូរដោយសមាសធាតុ quercetin និង naringin ។

៤-ទប់ស្កាត់មហារីកសុដន់ ៖ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cornell University បានរកឃើញថា ទទួលទានប៉ោម១ផ្លែក្នុងមួយថ្ងៃអាចកាត់បន្ថយអត្រាកើតមហារីកដោះបាន១៧ភាគរយ ខណៈទទួលទាន៣ផ្លែក្នុងមួយថ្ងៃអាចកាត់បន្ថយបានដល់៣៩ភាគរយ និងអាចកាត់បន្ថយអត្រាប្រឈមនេះបានដល់៤៤ភាគរយ ប្រសិនជាទទួលទាន៦ផ្លែក្នុងមួយថ្ងៃ ។

៥-ទប់ស្កាត់មហារីកពោះវៀនធំ ៖ ការសិក្សាមួយបានរកឃើញថា សត្វកណ្តុរដែលគេចិញ្ចឹមដោយអាហារចម្រាញ់ពីសម្បកប៉ោម អត្រាប្រឈមនឹងមហារីកពោះវៀនធំថយចុះ៤៣ភាគរយ ។ សមាសធាតុ pectin ក្នុងផ្លែប៉ោមត្រូវគេជឿជាក់ថា មានប្រសិទ្ធភាពរក្សាផ្លូវរំលាយអាហារឱ្យមានសុខភាពល្អនិងកាត់បន្ថយហានិភ័យនេះ ។

៦-ទប់ស្កាត់មហារីកថ្លើម ៖ ការសិក្សាមួយបានរកឃើញថា សត្វកណ្តុរដែលគេចិញ្ចឹមឱ្យស៊ីអាហារចម្រាញ់ពីសម្បកប៉ោម អត្រាប្រឈមនឹងមហារីកថ្លើមថយចុះ៥៧ភាគរយ។

៧-ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ៖ សមាសធាតុ pectin បានជួយផ្គត់ផ្គង់អាស៊ីត galacturonic ដល់រាងកាយដែលអាស៊ីតនេះបានជួយកាត់បន្ថយតម្រូវការអាំងស៊ុយលីនរបស់រាងកាយហើយអាចគ្រប់គ្រងបានជំងឺទឹកនោមផ្អែម ។

៨-ជួយបញ្ចុះទម្ងន់ ៖ ការសិក្សាមួយរបស់ប្រទេសប្រេស៊ីលបានរកឃើញថា ស្ត្រីដែលទទួលទានប៉ោម៣ផ្លែក្នុងមួយថ្ងៃចុះទម្ងន់ខ្លួនច្រើនជាងស្ត្រីដែលមិនបានទទួលទាន ។

៩-ជួយការពារឆ្អឹងឱ្យកាន់តែរឹងមាំ ៖ ក្រុមអ្នកស្រាវជ្រាវបារាំងបានរកឃើញថា សមាសធាតុហ្វ្លាវ៉ូណូអុីតឈ្មោះ phloridzinដែលមានតែនៅក្នុងផ្លែប៉ោម អាចការពារស្ត្រីអស់រដូវពីជំងឺពុកឆ្អឹង ហើយជួយបង្កើនដង់ស៊ីតេឆ្អឹងទៀតផង ៕

បើដឹងពីអត្ថប្រយោជន៍របស់វាហើយ សាកមើលពីរបៀបធ្វើទឹកប៉ោមស្រស់ម្តងមើល!

ប្រភព YouTube Channel mahalodotcom